ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ បានបង្ហាញអំពីរូបភាព(សត្វរំពេទន្លេ) ប្រទះឃើញនៅតាមដងទន្លេមេគង្គខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ឡាវ។
ក្នុងនោះលោករដ្ឋមន្ត្រីបានដកស្រង់សំដី លោក អៀម សំអ៊ន់ បានប្រាប់ថា៖ “សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយរដូវកាលបន្តពូជរបស់ពួកវាចាប់ផ្តើមពីខែមករាដល់ខែឧសភា។”
ចំនួនបក្សីនេះមានកំណើនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។ បក្សីនេះស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វ “ងាយរងគ្រោះ”៕
ដោយ៖សិលា