ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់មកពីប្រទេសថៃលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនប្រាប់ថាក្រោយពីកើតហេតុត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូល
ទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។
សួបបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ៕ដោយ៖វណ្ណា