ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មកររោងចក្រម្នាក់រងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់នឹងកន្លែងខណៈជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៤នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើត្រូវបានស្គាល់ឈ្មោះសយ សង្ហវីយេ អាយុ ប្រមាណជាង២០ឆ្នាំ ឆ្នាំ មុខរបរ កម្មកររោងចក្រ ដោយមិនស្គាល់ទីកន្លែងស្នាក់នៅឡើយ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីNexមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ១GZ ៣៣១០  ក្នុងទិសដៅ
ពីកើតទៅលិចក្នុងល្បឿនលឿនខ្វះប្រុងប្រយត្ន័ក៏រ៉េចង្កូតធ្លាក់ផ្លូវរួចបុកដើមឈើខាងស្ដាំដៃពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។
ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀង ផងដែរ៕ដោយ៖យឹមសុថាន


ចែករំលែក៖