ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត Toyota Prius ក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្ត Toyota Tacoma ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅជាប់រង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឲ្យដឹងថា មុនកេីតហេតុនោះ គឺរថយន្តToyota Tacoma បេីកបរដោយបុរសម្នាក់ និងក្រុមគ្រួសារ៣នាក់ រួមដំណេីរជាមួយ តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់កន្លែងកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-3618 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿននិងមិនប្រយ័ត្ន បានជ្រុលបុករថយន្ត Tacoma ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែក៏សំណាងល្អមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបាននិយាយសម្របសម្រួលគ្នាដែរតែមិនត្រូវ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដេីម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ