ឥឡូវនេះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានឈានដល់អ្នកតាមដានចំនួន៥០០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខនេះ។
តារាបាល់ទាត់វ័យ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅលើភពផែនដីហើយទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់អ្នកគាំទ្រភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង ArianaGrande ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមគេហទំព័រ Aphrodite គាត់អាចរកចំណូលបានច្រើនជាង៧លានអឺរ៉ូក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញសង្គមInstagram ដោយសារតែចំនួនអ្នកគាំទ្ររបស់គាត់មានចំនួន២៦២ លាននាក់នៅលើគេហទំព័រ។ គាត់រកចំណូលបានច្រើនជាង១៥៩លានអឺរ៉ូ ច្រើនជាង Neymar និង ២២០លានអឺរ៉ូច្រើនជាង Leo Messi ៕ដោយ៖ភារៈ