ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចស៊ីសដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិព្រៃតាញ៉យ ឃ៉ំខ្សែត្រ ស្រុកកំពង់រោទ៍។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត សាប៊ូ អាយុ៦៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះត្រាច ឃ៉ំថ្មី ស្រកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣បានរងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះហែន នឿន ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិបុស្ស ឃ៉ំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពាក់ស្លាកលេខស្វាយរៀង២B-១៣១២បើកពីត្បូងទៅជើងដោយប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯអ្នកបើកបររថយន្តបង្កហេតុត្រូវបានសមតក្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍។ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃ៉ំខ្សែត្រដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕ ដោយ៖យឹម សុថាន