ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តបាត់ដំបង សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»។

បើយោងតាមលិខិតបង្គាប់ការ គឺអោយសាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរងចាំ ការសម្រេចជាថ្មី ។
សូមបញ្ជាក់ផងដែរ, នៅព្រឹកថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្លាំងជំនាញខេត្តបាត់ដំបង បានឃាត់រថយន្តមួយគ្រឿង មានផ្ទុកមនុស្សចំនួន៧នាក់និងអ្នកបើកបរម្នាក់ ទើបធ្វើដំណើរឆ្លងមកពីប្រទេសថៃទាំងអស់គ្នា ពុំបានធ្វើចិត្តាឡីស័ក នោះទេ ។ ពេលនេះ បានបញ្ជូនអ្នកធ្វើដំណើរទាំងអស់នោះទៅធ្វើចិត្តាឡីស័ក ៕

ដោយ៖ សិលា


ចែករំលែក៖