ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមរយៈពេល៣ថ្ងៃសរុប២,៦៩៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមរយះពេល៣ថ្ងៃសរុប២,៦៩៧នាក់។

លោកបន្តថា ថ្ងៃទី១២-១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ដោយភ្ញៀវមកកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្ត ស្វាយរៀងសរុប ១.០៨០នាក់ហើយ។

ភ្ញៀវមកកម្សាន្តតាមអាហារដ្ឋាន និងអាងហែលទឹក សរុបប្រមាណ ១,៦១៧នាក់ខណះសរុបរួម៖ គឺមានចំនួន ២,៦៩៧ នាក់។

លោកបន្ថែមថាមន្ត្រីរបស់លោកបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅតាមរមណីយដ្ឋានបានល្អប្រសើរផងដែរនិងពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់អ្វីឡើយ៕ យឹម សុថាន


ចែករំលែក៖