ខេត្តកំពង់ធំ៖ «សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាមន្ត្រីរាជការ ព្រះសង្ឃ ប្រជាសហគមន៍ អាជ្ញាធរដែនដី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល ប្រទេសកម្ពុជាយើងមាន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំពោះមុខអ្នកចូលរួមកម្មវិធីបំបួសដើមឈើប្រមាណ ៣០០ នាក់ក្នុងក្របខណ្ឌនៃកម្មវិធីបោះជំរុំនៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះ។ កម្មវិធីបោះជំរុំក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់»ឆ្នាំ២០២១ នេះគឺជាលើកទី៣ ហើយដែលក្រសួងបរិស្ថានបានរៀបចំ ឡើងដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនានា។ លើកទី១ ប្រារព្ធធ្វើនៅខេត្តព្រះវិហារ និងលើកទី២ នៅខេត្តមំពង់ធំ៕
ដោយ៖ សិលា