ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ែកសឺដេសរួមដំណេីរជាមួយនារីជនជាតិចិនម្នាក់ទៀតធ្វេីដំណេីរក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៣១០កែងនិងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិខ្មែរម្នាក់ បេីករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AR 2406 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD 2828 បេីកបរដោយបុរសជនជាតិចិនម្នាក់និងរួមដំណេីរជាមួយនារីជាជនជាតិចិនម្នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនដោយមិនប្រយ័ត្នក៏ជ្រុលបុករថយន្តហាយឡេនឌ័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងជនជាតិចិនបានព្រមទទួលកំហុសនិងសងទៅលេីរថយន្តរងគ្រោះចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
ដោយ៖សុខាសែនជ័យ