ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៧:១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។អ្នកបើកម៉ូតូ
ឈ្មោះ អ៉ិន តាម ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត១គ្រឿងម៉ាក ASIA GRANTO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5440 ដែលមានទិសដៅពីស្រុកព្រៃនប់ឆ្ពោះទៅខេត្តកំពត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើករថយន្តមិនប្រកាន់ស្តាំទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA-WAVE ពណ៌ស គ្មានស្លាកលេខដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូ ឈ្មោះ អ៉ិន តាមស្លាប់នៅនឹងកន្លែងកើតហេតុ ។ចំណែកវត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖