ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនលោកស័ក្តិ៤កន្លះ ហាក់ លី បានហើយ ! ករណីហិង្សាលើស្ត្ត្រីរងគ្រោះ និងបន្តនីតិវិធីតាមផ្លូវច្បាប់ , កុំចេះតែខ្លាំង !

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនលោកស័ក្តិ៤កន្លះ ហាក់ លី បានហើយ ! ករណីប្រើហិង្សាលើស្ត្រី និងបន្តនីតិវិធីតាមផ្លូវច្បាប់ , កុំចេះតែខ្លាំង ! ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លេីករណីលោកវរសេនីយ៍ទោ​ ហាក់​ លី​ ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា​ កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១​ លោក ហាក់​ លី​ ពិត​ជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក​ ហាក់​ លី​ ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការឃាត់ខ្លួន​ ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖