ព័ត៌មានទាន់ហេតុការណ៍៖

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចាត់តាំងក្រុមការងារផ្សព្វផ្សាយអំពីខ្លឹមសារអនុស្សរណៈ (MoU) នៃការយោគយល់គ្នា រវាងគណៈកម្មការទី ១ ព្រឹទ្ធសភា

ចែករំលែក៖

ខេត្តរតនគិរី៖  ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចាត់តាំងក្រុមការងារ ដែលមានសមាសភាព ៖
១/ លោក វិច សុវាចា អនុប្រធានទទួលបន្ទុក ខេត្តត្បូងឃ្មុំ-មណ្ឌលគិរី- រតនគិរី
២/ លោក ម៉ម ចាន់ណែត សមាជិកក្រុមអន្តរាគមន៍
៣/ លោក ទូច ចាន់ថេន សមាជិកក្រុមអន្តរាគមន៍
៤/ លោក លី ទិត្យបូនាមី សមាជិកទទួលបន្ទុកខេត្តរតនគិរី
ដើម្បីចូលរួមក្នុងពិធី «សំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និងអាជ្ញាធរស្រុក នៅស្រុកវើនសៃ ខេត្តរតនគិរី» និងការផ្សព្វផ្សាយអំពីខ្លឹមសារអនុស្សរណៈ (MoU) នៃការយោគយល់គ្នា រវាងគណៈកម្មការទី ១ ព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគី ៨ ។
ឆ្លៀតក្នុងឱកាសនៃការថ្លែងមតិសំណេះសំណាល លោក វិច សុវាចា បានជម្រាបអំពីសារបាននៃការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទំាងផ្សព្វផ្សាយអំពីមធ្យោបាយទំនាក់ទំនង រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។
ក្នុងពិធីនៃការផ្សព្វផ្សាយអនុស្សរណៈនៃការយោគយល់គ្នានេះ លោក វិច សុវាចា បានគូសបញ្ជាក់អំពីវត្ថុបំណងរួមនៃអនុស្សរណៈរវាងគណៈកម្មការទី ១ ព្រឹទ្ធសភា ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានគោលដៅបង្កើត និងពង្រីកភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្រ្តីងាយរងគ្រោះ មានសិទ្ធិ និងមានសេចក្តីថ្លៃថ្នូរ ៕

ដោយ៖ សិលា


ចែករំលែក៖