ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតរៀងខ្លួន នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាពីក្រោយ ដោយសារអកហ្សឺជាមួយរថយន្តមួយគ្រឿងទៀតនៅខាងមុខ បណ្តាលឱ្យរងការខូចខាត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ត្រង់ចំណុចស្តុបបឹងកក់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក TOYOTA Rav 4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3761 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែ ជាន់ហ្វ្រាំងអកហ្សឺជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកដែលនៅខាងមុខ ខណៈពេលកំពុងជាន់ហ្វ្រាំងស្រាប់តែមានរថយន្ត កូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-8640 បើកពីក្រោយរថយន្ត TOYOTA Rav 4 បានបុកពីក្រោយពេញទំហឹង បណ្តាលឱ្យររងការខូចខាត បែកកញ្ចក់ខាងក្រោយអស់ទាំងស្រុង ចំណែករថយន្តកូរ៉េ ធ្លាក់កាងមុខបន្តិចបន្តួចតែប៉ុណ្តោះ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ រួចធ្វើការដោះស្រាយ រវាងភាគីទាំងសងខាង ដោយខាងរថយន្តកូរ៉េចេញថ្លៃជួសជុលឱ្យរថយន្ត Rav4ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖