ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយ basge sn mäees leupem (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។
នៅវេលាម៉ោង ០៥:០០ ល្ងាច ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាម ទូរស័ព្ទជាមួយ លោក បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សីនកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការ មនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូស ដល់ប្រទេសជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័ត ផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថាន រសរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើន ពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគី ឥណ្ឌាថា កម្ពុជាត្រូវការទិញវាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាក់សាំងនេះក្នុងដំណាក់កាលដំបូង ចំនួន ១លានដូស។ ក្នុងឱកាសនោះ លោក ក៏បានគូសបញ្ជាក់ផង ដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារ កម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្ត លើ ថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។
ជាការឆ្លើយតប លោក ថៃហ្សុនកា បានជម្រាបជូន លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រុក។ លោក បានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើ។ ទៅ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្លេងនេះជា នាយករដ្ឋមន្ត្រី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព លោក នឹងរាយការណ៍សំណើ សុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង៕
ដោយ៖ សិលា