ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែថតផ្សាយព័ត៌មាន​ផ្ទាល់ ត្រូវចោរភ្ជង់កាំភ្លើងប្លន់យកកាបូបលុយ ទូរស័ព្ទអស់(មានវីដេអូ)

ចែករំលែក៖

អ្នកសារព័ត៌មានទូរទស្សន៍ និងកាមេរ៉ាមេន មកពីបណ្តាញទូរទស្សន៍នៅក្នុងប្រទេស អេក្វាឌឺ​ ត្រូវប្រឈមបញ្ហា មិនធ្លាប់មាននៅក្នុងជីវិត អាជីពអ្នកសារព័ត៌មានរបស់ខ្លួន គឺនៅពេលកំពុងតែថត​រូបផ្សាយផ្ទាល់ រាយការណ៍ព័ត៌មាន ក៏ត្រូវចោរម្នាក់តម្រង់កាំភ្លើងប្លន់យកកាបូបលុយអស់ ទាំងកាមេរ៉ាមេនផងដែរ។

តាមសារព័ត៌មាន Daily Mail របស់អង់គ្លេស នៅថ្ងៃទី ២០ខែកុម្ភៈ បានផ្សាយថា អ្នករាយការណ៍ព័ត៌មានកីឡា ឈ្មោះDiego Ordinola ធ្វើការនៅបណ្តាញទូរទស្សន៍ DIRECTV ហើយក្នុងពេលរាយការណ៍ នៅទីលាន Estadio ក្នុងទីក្រុង Tarqui, Guayaquil ក៏ត្រូវខ្មាន់កាំភ្លើងប្លន់ តែម្តង។
ក្រោយមកអ្នកសារព័ត៌មាន Diego Ordinola បានចែករំលែកឃ្លីបវីដេអូ​​ ស្តីពីសកម្មភាព ចោរភ្ជង់កាំភ្លើងប្លន់ លើបណ្តាញសង្គម​ ដោយសរសេរថា រឿងនេះកើតឡើងនៅវេលាម៉ោង ១រសៀល នៅទីលាន Estadio ។
នៅក្នុងឃ្លីបវីដេអូ ចោរប្លន់បានភ្ជង់កាំភ្លើង ​ប្លន់ទូរស័ព្ទដៃ និងកាបូបលុយ របស់កាមេរ៉ាមេន ហើយក៏បានរត់គេចខ្លួនតាមម៉ូតូ ដែលមានបក្ខពួកកំពុងរងចាំស្រាប់។ កម្លាំងប៉ូលិសអេក្វាឌឺបានសន្យាថា នឹង​ចាប់ខ្លួន ចោរចិត្តក្លាហាន ប្លន់នៅមុខកាមេរ៉ា ។
កាលពីឆ្នាំ​២០២០ អ្នកសារព័ត៌មាន​បណ្តាញទូរទស្សន៍ មានឈ្មោះDiego Demarco ក៏ត្រូវចោរប្លន់ពេលកំពុង ផ្សាយផ្ទាល់ នៅទីក្រុងBuenos Aires ប្រទេសអាហ្សង់ទីន​ផងដែរ៕

ដោយ៖ធី រីណា(រូបភាព៖Daily Mail)


ចែករំលែក៖