ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក មួន សារ៉ន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ លោក មួន សារ៉ន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈព្រះរាជក្រឹត្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖