ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី : តែបន្តិចទៀតទេ យើងនឹងឃើញរូបរាងកីឡដ្ឋានយើងពិតប្រាកដហើយ នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ បានថ្លែងអោយដឹងថា, តែបន្តិចទៀតទេ យើងនឹងឃើញរូបរាងកីឡដ្ឋានយើងពិតប្រាកដហើយ។

លោកបានលើកឡើងថា, បើទោះគម្រោងនេះមានភាពរអាក់រអួលដោយអន្លើ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ យើងនៅតែបន្តពុះពាររហូតដល់ថ្ងៃនេះ ដើម្បីបង្កើតបានជាប្រយោជន៏រួមមួយសម្រាប់យុវជនយើងផង ជាប្រយោជន៏ខេត្តផង និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើងផង លើវិស័យកីឡានេះ។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ យើងទាំងអស់គ្នាពិតជាបានយល់ហើយថា អ្វីៗពិតជាពិបាកស្មាន ប៉ុន្តែការតាំងចិត្តមុតមាំរបស់យើង ក្រោមម្លប់សុខសន្តិភាព ពិតជាអាចនាំឲ្យយើងយកឈ្នះបានលើភាពមិនប្រាកដប្រជាទាំងនោះ។

អ្នកតំណាងរាស្រ្តរូបនេះបានបន្តទៀតថា, ខ្ញុំសូមសំដែងនូវមនោសញ្ចេតនាត្រេកអរ និងសូមចូលរួមអបអរដល់អ្នកខេត្តកំពង់ស្ពឺយើង ហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះ តាងនាមឲ្យក្រុមការងារ ថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាបន្តបន្ទាប់ក្នុងគំនិតផ្តួចផ្តើមនេះ។

លោក ហ៊ុន ម៉ានី បានអះអាងថា, តែបន្តិចទៀតទេ យើងនឹងឃើញរូបរាងកីឡដ្ឋានយើងពិតប្រាកដហើយ។ ប្រឹងប្រែងប្អូនៗ អ្នកកំពង់ស្ពឺ ដើម្បីជាតិយើង៕

ដោយ៖ សិលា


ចែករំលែក៖