ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថលើផ្ទៃប្រទេស តាមឃាត់ខ្លួនស្ត្រី​ម្នាក់​​តាំងពី​ខេត្តតាកែវ រហូតមកដល់​ភ្នំពេញ រកឃើញគ្រឿងញៀនជាង១៥កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំងកងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជំនាញ រាជធានី​ភ្នំពេញ និង អាវុធហត្ថ ខណ្ឌដង្កោ នៅម៉ោង៤និង​២០​នាទី រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​មុខ​សាលាបឋមសិក្សា​ពងទឹក ភូមិ ពងទឹក សង្កាត់​ពងទឹក ខណ្ឌ ដង្កោ បានឃាត់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​​ដកហូត​វត្ថុតាង​រួមមាន:
១-​ក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​(​សង្ស័យថា​ជា​សារធាតុ​ញៀន​)
២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​Beat ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HX-7292
៣-​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​VIVO​ពណ៌​ខ្មៅ​។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា,ជនសង្ស័យមានឈ្មោះ ស្រ៊ុន ស្រីមុំ អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីកន្លែង​កំណើត ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​ក្រោយពី​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ នៅថ្ងៃនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៦ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​មក​ឆែកឆេរ​ផ្ទះជួលរ​បស់ជនស​ង្ស​យ័​ឈ្មោះ ស្រ៊ុន ស្រីមុំ ដែលមាន​អាសយដ្ឋាន​បុរី​ពិភពថ្មី​១ ផ្ទះជួល​លេខ​៥៧A ផ្លូវ​លេខ​១១ ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​រួមមាន:
១-​ក្រាម​ពណ៌​ស​ថ្លា​១៣​កញ្ចប់​ធំ ។
២-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង។
៣-​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​​ត្រូវបាន​កម្លាំង​ការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រគល់ជូន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​ដែលជា​ម្ចាស់​ករណី​បន្ត​នីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖