ព័ត៌មានទាន់ហេតុការណ៍៖

យប់នេះ ! នគរបាលខណ្ឌបឹងកេងកង បានរៀបចំកម្លាំងចុះប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័ក នានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖  ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១​ ខែកុម្ភ: ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានរៀបចំកម្លាំងចុះប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័កនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។

សូមបញ្ជាក់ផងដែរថា, នៅរសៀលថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបើកកិច្ចប្រជុំមួយជាបន្ទាន់ ផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះ ” QR Code ទប់ស្កាត់ជំងឺកូវីដ-១៩ ” ត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលថ្ងៃដំបូងនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា “QR Code ទប់ស្កាត់ជំងឺកូវីដ-១៩” ក្នុងគោលដៅបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” និងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្សព្វផ្សាយ ក្នុងរយៈពេលត្រឹម ២៤ម៉ោង មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន១៩៥៤ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។ ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រនិងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា។
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយ អ្នកដែលគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវពិន័យជាប្រាក់១លានរៀល ដល់៤លានរៀល អាចនឹងមានទោសទណ្ឌ ក្នុងបទល្មើសព្រហ្មទណ្ឌផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖