លោកស្រី Dona Miguelina ដែលជាម្តាយរបស់អតីតតារាបាល់ទាត់Ronaldinho បានទទួលមរណភាពបន្ទាប់ពីទទួលរងនូវផលវិបាកដែលបង្កឡើងដោយ COVID-19 ក្នុងអាយុ៧១ឆ្នាំ។
ម្តាយរបស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានចូលសម្រាកនៅមន្ទីរពេទ្យរដ្ឋមួយតាំងពីថ្ងៃទី២១ ខែធ្នូមកម្ល៉េះ។
Tweeter របស់ Ronaldinho បានសរសេរនៅថ្ងៃនោះថា “ម្តាយជាទីស្រឡាញ់ម្តាយខ្ញុំបានឆ្លងកូវីដ-១៩ហើយ យើងកំពុងតស៊ូដើម្បីព្យាបាលគាត់។ គាត់ស្ថិតនៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំងដោយទទួលបានការយកចិត្តទុកដាក់ទាំងអស់។ សូមអរគុណទុកជាមុនសម្រាប់ការអធិឋានរបស់អ្នកទាំងអស់គ្នា”។
លោកស្រី Dona Miguelina ត្រូវបានគេមើលថែនៅមន្ទីរពេទ្យ Mae de Deus ក្នុងទីក្រុង Porto Alegre ប៉ុន្តែជាអកុសលបានបាត់បង់ប្រព័ន្ធភាពសុំាជាមួយវីរុសនេះកាលពីថ្ងៃសៅរ៍។
ក្លិប Atletico Mineiro និង Barcelona បានចែករំលែកការចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គមផងដែរ។ ចំណែក Ronaldinho ខ្លួនគាត់ផ្ទាល់ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ដែរ កាលពីខែតុលា ឆ្នាំ២០២០ ៕ដោយ៖ភារៈ