ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖
គម្រោងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរការ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវឹកម្ពុជា-កូរ៉េ (CKFTA)” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី “ត្រូវបានផ្អាក ”។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបណ្តាញសារព័ត៌មានសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០៩២ ៨៧២ ៣៣៥៕
ដោយ៖ សិលា