ព័ត៌មានទាន់ហេតុការណ៍៖

ការទទួលពាក្យស្នើសុំអាហារូបករណ៍ “កម្មវិធីនិស្សិតឆ្នើម” នឹងត្រូវបញ្ចប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី អាហារូបករណ៍ជាសាច់ប្រាក់ នៃ ADF ក្នុង “កម្មវិធីនិស្សិតឆ្នើម” ផ្តល់ជូននិស្សិតកម្ពុជាចំនួន៣០រូប ដែលទើបទទួលបានការចូលរៀននៅឆ្នាំទី១ កម្មវិធីបរិញ្ញាបត្រ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន (៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ)។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា,លក្ខខណ្ឌនៃការទទួលអាហារូបករណ៍ ADF រួមមាន
១. លទ្ធផលការសិក្សាថ្នាក់វិទ្យាល័យ
២. ផែនការសិក្សា/ស្រាវជ្រាវឧត្តមសិក្សា
៣. ស្ថានភាពហិរញ្ញវត្ថុ
៤. ការរៀបចំផែនការសម្រាប់ការងារស្ម័គ្រចិត្ត និង មនុស្សធម៌។

សូមបំពេញព័ត៌មានតាមតំណភ្ជាប់នេះ ឬតាម QR Code ដែលមាននៅលើសេចក្តីជូនដំណឹង https://forms.gle/EPk9c6t99wwaYGbW6៕

ដោយ៖ សិលា


ចែករំលែក៖