ភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស់ ស្រោមដៃពេទ្យ ទឹកអាល់កុល និងឧបករណ៍វាស់កម្តៅ ។ល។ ជូនដល់គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាលើកទី៣ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង៣កុំ ” ចំពោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នាពេលថ្មីៗនេះ៕
ដោយ៖ សិលា