ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនផុតក៏ត្រូវរថយន្ត Ford Ranger មួយគ្រឿងបុកអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង១០និង៥០នាទី
យប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវឌួងងៀប កែងនិងផ្លូវបេតុងលូទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ(HONDA WAVE)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខក្រចេះ1E.8689 បើកតាមបណ្តោយផ្លូវបេតុង ហៅផ្លូវលូទឹកស្អុយទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកហ្វត(FORD RANGER PICK UP)ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BK.7174 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវឌួងងៀបទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាមកបុកម៉ូតូចំហៀងពីមុខពេញទំហឹង បណ្ដាលឲ្យអូសជាង២០ម៉ែត្របណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសធ្ងន់ ភ្លាមៗក៏មានរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅសង្រ្គោះជីវិតផងដែរ។ឯរថយន្តនិងម៉ូតូរងរកាខូចខាតខាងមុខដូចគ្នាយ៉ាងដំណំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់រួចធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ