ភ្នំពេញ៖ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងជួបបញ្ហាប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងស្ថានភាពស្មុគស្មាញ។ សូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងទីតាំងក្នុងរាជធានីភ្នំពេញ ដែលមានក្នុងបញ្ជីខាងក្រោមនេះ ផ្ដល់ព័ត៌មានជាក់លាក់ និងមានការទំនាក់ទំនងមកខាងក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង Tel: 017778000 / 0888778000ដើម្បីចាត់ចែងអនុវត្តនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនេះសូមចូលរួមអនុវត្តនូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពិសេសវិធានការប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ “៣ការពារ និង ៣កុំ”។
ចំពោះរាល់ការដឹកជញ្ជូនអ្នកដំណើរពីតំបន់នានា ពិសេសពីតំបន់ព្រំដែនថៃ និងពីរាជធានីភ្នំពេញ ចូលមកក្នុងខេត្តស្ទឹងត្រែង សូមបងប្អូនម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្ត (តាក់ស៊ី) ដឹកអ្នកដំណើរ ត្រូវសហការឲ្យបានល្អប្រសើរ និងខ្ជាប់ខ្ជួនជាមួយមន្ត្រីសុខាភិបាលដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យសុខភាព ក្នុងគោលបំណងដើម្បីការពារ បង្ការ និងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសនោះ គឺសូមឲ្យអ្នកដំណើរចូលចតនៅចំណតចុងក្រោយតែមួយដែលជាទីកន្លែងចំណតមានមន្ត្រីសុខាភិបាលប្រចាំការ ដូចជានៅចំណតរថយន្តក្នុងទីប្រជុំជនក្រុងស្ទឹងត្រែង ជាក់ស្ដែងស្រាប់។
សូមចូលរួមអនុវត្តទាំងអស់គ្នា ដោយសេចក្ដីអំណរគុណ និងការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត៕
ដោយ៖ សិលា