ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យគោលដៅការពារកន្លែងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅការពារកន្លែងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានខណ្ឌចំការមន ហើយជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បាននាំយកថវិកាឧបត្ថម្ភរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងការពារគោលដៅការពារខាងលើផងដែរ៕

ដោយ៖ជី ណា


ចែករំលែក៖