ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រកាសច្រានចោលភ្លាមៗនូវព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានជនជាតិចិនម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលភ្លាមៗនូវព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានជនជាតិចិនម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ថា ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមខាងលើឡើយ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតទាល់តែសោះ។ អ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកព្នៅ។

ការបញ្ជាក់របស់លោកស្រី បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ «មន្ទីរទេសចរណ៍ ខេត្តកែប» និងបណ្តាញសង្គមមួយចំនួនទៀត បានបង្ហោះអត្តសញ្ញាណបណ្ណ និងរូបថតជនជាតិចិនម្នាក់ឈ្មោះ Qhou Daoqing ដោយអះអាងថា ជនជាតិចិនរូបនេះបានឆ្លងកូវីដ-១៩ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវស្វែងរកជនដែលកាន់កាប់ និងបង្ហោះព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ ទទក


ចែករំលែក៖