សហព័ន្ធអាមេរិកខាងត្បូង (CONMEBOL) បានបើកទ្វារចំហសម្រាប់ក្លិបមកពីប្រទេសម៉ិចសុីកូឱ្យចូលក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa Libertadores ម្តងទៀត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីថ្ងៃទី២៥ កុម្ភៈបានឲ្យដឹងថា ការអនុញ្ញតនេះបានកើតឡើងជាថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីម្ចាស់ជើងឯក CONCACAF ក្រុម Tigres បានបំបាក់ម្ចាស់ជើងឯក Copa Libertadores ក្រុម Palmeiras ចេញពីពានរង្វាន់ Club World Cup ។
លោក Gonzalo Belloso នាយកផ្នែកអភិវឌ្ឍន៍របស់ស្ថាប័ន CONMEBOL បានឲ្យដឹងថា “យើងមានទំនាក់ទំនងល្អជាមួយប្រទេសម៉ិចសុីកូ ។
លោកអះអាងថា “នៅពេលពួកគេបានឃើញរង្វាន់របស់យើងពួកគេបានគិតអំពីការវិលត្រឡប់មកវិញ។ យើងមានការប្រជុំផ្សេងៗគ្នា ហើយគ្មានអ្វីត្រូវបានដាក់បន្ទុកទៀតទេ ប៉ុន្តែពួកគេត្រូវបានអញ្ជើញឱ្យចូលរួមម្តងទៀតនៅពេលដែលពួកគេចង់ចូលរួម”។
គួររំលឹកថា ក្រុមដែលមកពីប្រទេសម៉ិចសុីកូធ្លាប់បានលេងនៅព្រឹត្តិការណ៍Copa Libertadores ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០១៦ ដោយមានក្រុម Cruz Azul (២០០១), ក្រុម Chivas (២០១០) និងក្រុម Tigres (២០១៥) ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះផងដែរ ៕
ដោយ៖ភារៈ