ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ខណៈរត់លេងនៅមាត់ស្រះទឹកខាងក្រោយឆៀងខាងជេីងផ្ទះចម្ងាយប្រហែល៦ម៉ែត្រស្រាប់តែរអិលជើងចូលក្នុងស្រះលង់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះតែយឺតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសដែលរងគ្រោះស្លាប់មានឈ្មោះវី សុភត្រា អាយុ៤ឆ្នាំ មានឪពុកឈ្មោះជួប ភក្តី អាយុ៣០ធ្នាំ និងម្តាយឈ្មោះ ឈិន សំពៅ អាយុ២៦ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់បានរត់ទៅលេងមាត់ស្រះខាងក្រោយឆៀង
ខាងជេីងផ្ទះចម្ងាយប្រហែល៦ម៉ែត្រ ប៉ុន្តែខណៈនោះស្រាប់តែរអិលជើងធ្លាក់ចូលស្រះទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះស្រង់ដាក់លើគោកធ្វើចលនាឱ្យ ប៉ុន្តែយឺតពេលទៅហើយ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារឪពុកម្ដាយក្មេងប្រុសខាងលើយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕