ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៩នាក់ និងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្នុងនោះអ្នកជំងឺ៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូល មកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN ៕
ដោយ៖ សិលា