ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតាជ្រុលចង្កូតទៅបុករះម៉ូតូនិងកង់ បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយបើកឡំប្រឺតាទៅបុករះម៉ូតូ រួមទាំងកង់បណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើង ហើយបុរស២នាក់បានរងរបួសធ្ងន់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាC125 ស៊េរីឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0625 រួមទាំងបុរសម្នាក់ជិះកង់មួយគ្រឿងទៀត បានធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចក្បែរគល់ស្ពានអាកាស៧មករា ស្រាប់តែមានឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT-6174 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីក្រោយម៉ូតូ និងកង់ ដោយខ្វះការប្រុងប្រយ័ត្នបានបើករេពេញផ្លូវ ក្នុងល្បឿនលឿន ក៏ជ្រុលចង្គូតទៅបុករះម៉ូតូ និងកង់នៅខាងមុខពេញទំហឹង បង្កឱ្យឡំប្រឺតាក្រឡាប់លើម៉ូតូបណ្តាលឱ្យម្ចាស់ ម៉ូតូ និងម្ចាស់ឡំប្រឺតារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកឡំប្រឺតា ម៉ូតូ និង កង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖