ព័ត៌មានទាន់ហេតុការណ៍៖

ត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ជូនកីឡាករ នៅមន្ទីរពេទ្យព្រះកេតុ មាលា

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតេីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្ហឹក រួមនិងមន្ត្រីពាក់ព័ន្ធ ប្រមាណជាង ១ពាន់នាក់ បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នាព្រឹក​ថថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២១នេះ នៅមន្ទីពេទ្យព្រះកេតុមាលា​។

​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អមដំណេីរ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ.ភ. ម)នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារ សម្របសម្រួ ល ទទួលទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ពក្នុង (ខ.ភ.ម)និងឯកឧត្តម វ៉ាត់ ចម្រើនអគ្គលេខាធិការ គណៈកម្មា ធិការជាតិអូឡាំពិតកម្ពុជា អញ្ជើញចូលរួមពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះ។
ការចាក់វ៉ាក់សាំង​ការពារនាពេលនេះ បង្កើនសមត្ថភាព ប្រព័ន្ធ​ការពារក្នុង​សរពាង្គកាយ​របស់​យើង ជួយ​ទប់ស្កាត់ ការឆ្លង​ជំងឺកូវីដ១៩ ជាប្រយោជន៍យ៉ាងសំខាន់បំផុត ជួយ​កាត់បន្ថយ នៃការរីក​រាលដាល ទៅដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់កម្ពុជា​យើង ពិសេសដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា មាន ការងាយស្រួលចេញទៅធ្វើការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតនានានៅក្រៅប្រទេស។
សម្តេចពិជ័យសេនា មានប្រសាសន៍បន្តទៀតថាៈ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា លើការថែរក្សា សុខសន្តិភាព កសាងនិងអភិវឌ្ឍជាតិឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ។ ពិសេសស្ថិតក្នុងស្ថានភាពការរីករាលដាល នៃជម្ងឺកូវីដ-១៩ សម្តេចតេជោ យកចិត្តទុកដាក់ទប់ស្កាត់ នៃជម្ងឺកូវីដ -១៩នៅកម្ពុជា ក្នុងនោះក្នុងជួរកងកម្លាំប្រដាប់អាវុធ(ខ.ភ.ម) និងក្រុមគ្រួសារកងទ័ព និងមន្ត្រីរាជការស៊ីវិល។ កន្លងមកបានខិតខំគៀងគរ រកមូលនិធិ ពីសប្បុរសជននានា និងបណ្តាប្រទេ សជាមិត្ត ទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ និងទៅតាមការស្ម័គ្រចិត្ត។
ជាក់ស្តែង វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់មិត្តចិន ចំនួន៦០ ម៉ឺនដូស ជាប្រភេទវ៉ាក់សាំង Sinopharm ផលិតដោយរដ្ឋា ភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់ សាំង Sino​pharm ទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការ ពារជាតិចំនួន ៣០ម៉ឺនដូស និងជូនក្រសួងសុខាភិបាលចាត់ ចែងចំនួន ៣០ម៉ឺនដូស។
ជាបន្តបន្ទាប់ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណជាង ៦ម៉ឺននាក់គិតមកដល់ពេលនេះ ។ ក្នងនោះ មិនទាន់មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ដល់សុខភាពនោះនៅឡើយទេ។ សម្តេចពិជ័យសេនា បញ្ជាក់ទៀតថាៈ ដំណើរការចាក់វ៉ាក់ សាំង យើងចាក់ទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ការចាក់វ៉ាក់សាំងលើកទី២ ធ្វើឡើងក្រោយរយៈពេល ១៤ ថ្ងៃ។
សម្តេចពិជ័យសេនា បានសំណូមពរដល់ប្រជាពលរដ្ន និងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការការពារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយការចូលរួមអនុវត្តន៍នូវវិធានការ ៣ការពារ និង៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានអនាម័យរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ដែរថាៈ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល កូវីដ-១៩ នៅកម្ពុជា ក្នុងថ្ងៃនេះរកឃើញករណីឆ្លងថ្មីចំនួន ២៤ នាក់ (ករណីឆ្លងសហគមន៍ ២៤នាក់) ជាសះស្បើយ ១នាក់។ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ៨៤៤នាក់ – ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន៣៤០នាក់ – អ្នកជាសះស្បើយ៖ ៤៧៨នាក់ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖