ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅ បានបិទចំនួន៦ទីតាំងទៀត នៅបុរីប៉េង ហួត ដើម្បីយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ កាលពីម្សិលមិញ អាជ្ញាធរមូលដ្ឋានបានអោយដឹងថា , អាជ្ញាធរខណ្ឌច្បារអំពៅ បានបិទចំនួន៦ទីតាំងទៀត នៅបុរីប៉េង ហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ។

១-(គំរោង៩) ផ្ទះ៤២៥ ផ្លូវប៉ូឡារីស ,២-(គំរោង៩)ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស, ៣-(គំរោង៧) ផ្ទះ៨៦ ផ្លូវប៉ូឡារីស ,៤-(គំរោង៧) ផ្ទះ២១-២៣ ផ្លូវP១០E,៥-(គំរោង៧) ផ្ទះ៤៦ ផ្លូវប៉ូឡារីស ,៦-(គំរោង៧) ផ្ទះ៤៨ ផ្លូវប៉ូឡារីស។
បច្ចុប្បន្ន ទីតាំងទាំង០៦ខាងលើត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩(TYDA )ចុះមកយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះទាំងអស់៕

ដោយ៖ សិលា


ចែករំលែក៖