ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រគល់មី៥០០ កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ មីចំនួន៥០០កេសដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នីត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី០៤ មីនា ឆ្នាំ ២០២១ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញនិងលោក​ អ៊ុក ច័ន្ទវាសនាជំនួយការលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។
លោកកើត ឆែ ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកអោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោក​ អ៊ុក ច័ន្ទវាសនា បានមានប្រសាសន៍លើកឡើងថា លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកស្រីតែងយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោកឃួង ស្រេង ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបលោកឧត្តមសេនីយ៍និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេសមកអោយរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដើម្បីឲ្យ រដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

ដោយ៖សំរិត


ចែករំលែក៖