ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តលឿនហួសផ្លូវធ្លាក់ចូលប្រឡាយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តឡិចស៊ីសក្នុងល្បឿនលឿនជ្រុលទៅធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុច
ស្តុបផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីក
រថយន្តម៉ាកឡិចស៊ិសRX 300 ពណ៌​ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AS- 5349 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីលិចទៅកេីត​ខណៈមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជា៣​ មិនបន្ថយល្បឿនក៏ជ្រុលធ្លាក់ផ្លូវទៅបុកនិឹងដីឡូត៍មួយកន្លែងបណ្តាលឲ្យធ្លាក់ប្រឡាយរងការខូចខាតផ្នែកខាងមុខនិងផ្ទុះពោងសុវត្ថិភាព តែសំណាងល្អដែលមិនរងរបួសដល់អ្នកបើកនិងអ្នកដំណើរដទៃទៀត។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ហើយដោយសារមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងប្រជាពលរដ្ឋទើបប្រគល់រថយន្តទៅម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖