សម្តេចសង្ឃគ្រឹស្តសាសនា Francis នៅថ្ងៃទី ៥ខែមីនានេះបានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអុីរ៉ាក់ ។ ដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងទៅក្រៅប្រទេសចាប់តាំងពីផ្ទុះកូវិដ-១៩មក។
មានមតិជាច្រើនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ Francis ក្នុងពេលមានការឆ្លងរាលដាលកូវីដ-១៩ និង បញ្ហាអសន្តិសុខជាច្រើននៅក្នុងប្រទេសអុីរ៉ាក់ ពិសេសគឺក្រោយការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងយោធា ដែលមានទាហានអាមេរិកឈរជើង។ ប៉ុន្តែ សម្តេចសង្ឃព្រះជន្ម៨៤ព្រះវស្សាអង្គនេះបានលើកឡើងថានេះជាភារកិច្ចរបស់ព្រះអង្គត្រូវតែទៅទីនោះ។
ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងបាដាដ នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al Kadhimi នឹងចេញទៅទទួលនៅអាកាសយានដ្ឋាន ។តាមសារព័ត៌មាន BBC បានផ្សាយថា សម្តេចសង្ឃនឹងលើកទឹកចិត្តដល់សហគមន៍គ្រឹស្តសាសនាដែលកំពុងតែចុះខ្យោយនៅក្នុងប្រទេសអុីរ៉ាក់ ក៏ដូចជាជំរុញកិច្ចពិភាក្សា បណ្តាសាសនានៅទីនោះ ។ តាមគម្រោងសម្តេចសង្ឃ នឹងជួបពិភាក្សាជាមួយមេដឹកនាំសាសនាអ៊ិស្លាមនិកាយស៊ីអុីត ដែលជានិកាយធំបំផុតនៅក្នុងប្រទេសនេះ ។
កម្លាំងសន្តិសុខអុីរ៉ាក់ប្រមាណ១ម៉ឺននាក់បានដាក់ពង្រាយការពារ សន្តិសុខ ជូនសម្តេចសង្ឃកាតូលិក។ ជាមួយគ្នានេះ រដ្ឋាភិបាលអុីរ៉ាក់បានអនុម័តច្បាប់បម្រាមគោចរណ៍ទាំងថ្ងៃទាំងយប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលកូវីដ-១៩។
គ្រឹស្តបរិស័ទនៅក្នុងប្រទេសអុីរ៉ាក់ បានថយចុះជាបន្តបន្ទាប់ពី ១,៤លាននាក់នៅតែ២៥០ពាន់នាក់ ប៉ុណ្ណោះ មិនស្មើនិឹង១ភាគរយនៃប្រជាជនអុីរ៉ាក់ផង ។ការថយចុះដោយសារតែការបារម្ភពីសុវត្ថិភាព ខ្លាចត្រូវក្រុមអ៊ិស្លាមជ្រុលនិយមវាយប្រហារ ៕
ដោយ ៖ធីរីណា(រូបភាព៖ Reuters)