ថៃ÷នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ នៅស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឲ្យភាគីថៃជួយផ្សព្វផ្សាយជូនពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ សូមកុំចាញ់បោកមេខ្យល់ហើយបើចង់មកប្រទេសខ្មែរសូមមកផ្លូវត្រង់ដើម្បីងាយស្រួលគ្រប់គ្រងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថាសម្រាប់ពលករដែលបានធ្វើចត្តាឡីស័កនៅកម្ពុជាទាំងការហូបចុកទាំងការពិនិត្យសុខភាពព្រមទាំងការដឹកជញ្ជូនដល់ភូមិឋានផ្ទាល់គឺប្រមុខរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃទាំងអស់ ដូច្នេះសូមឲ្យពួកគាត់កុំចាញ់បោកមេខ្យល់ដើម្បីងាយស្រួលដល់កម្លាំងយើងគ្រប់គ្រងនិងបញ្ជូនគាត់ធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវ ៕
ដោយ៖សូរិយា