ខេត្តរតនគិរី៖ មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី
ដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និងលែងចូលព្រៃធម្មជាតិវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក វីរៈសេនីយ៍ ត្រី និន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី ៧០៧ វីរៈការពារព្រំដែនគោគ ៦០៣ បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថានខេត្តរងតនគិរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។
កូនខ្លាត្រីទាំងពីរក្បាលនេះត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាសចាប់បានក្បែរចម្ការរបស់គាត់បានមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ៕
ដោយ៖ សិលា