ហ្វារ បានសហការជាមួយ សែលកាត សម្រាប់ការសម្ដែង ២៤ម៉ោងនេះព្រមទាំងជួយរៃអង្គាសថវិកាសម្រាប់ហ្វារផងដែរ។
ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័នដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក។ យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។សិល្បៈករ សៀកយើង នឹងធ្វើការសម្តែងនៅលើឆាករយៈពេល ២៤ម៉ោងនិង១នាទី ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទី១០ ជូនដល់ប្រទេសកម្ពុជា លើផ្នែកសម្តែងសៀក ដែលមានរយៈពេលវែងជាងគេ។ប្រជាជនកម្ពុជា អាចជួយគាំទ្រហ្វារបាន ដោយចូលរួមទស្សនាតាមប្រព័ន្ធអ៊ីនធឺណេត ឬអាចអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់បាន ក្នុងតង់សម្តែងរបស់យើងនៅខេត្តបាត់ដំបង។
ការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកនេះ រៀបចំឡើងដោយកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត ដើម្បីឱ្យអ្នកគ្រប់គ្នា ដឹងអំពីវិបត្តថវិកា ដែលហ្វារកំពុងជួបប្រទះ។
សែលកាត គឺជាក្រុមហ៊ុនទូរសព្ទ័ចល័តដ៏មានមោទនភាពរបស់ខ្មែរ បានសហការជាមួយសមាគមហ្វារ បង្កើនទេព្យកោសលក្នុងការច្នៃប្រឌិតដែលរំពឹងថាទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់លោក បានប្តេជ្ញាចិត្ត ដើម្បីបង្កើនទេពកោសល្យខ្មែរវ័យក្មេង និងផ្តល់នូវវេទិកាសម្រាប់យុវជនដើម្បីសម្រេចបាននូវមហិច្ឆតារបស់ពួកគេ។ ហ្វារ គឺជាតំណាងវប្បធម៌មួយរបស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពក្នុងការផ្តល់ការគាំ
ទ្រដល់ភាពជាដៃគូនេះ ហើយទន្ទឹងរងចាំធ្វើការជាមួយពួកគេលើគម្រោងរួមគ្នាផ្សេងទៀតនៅឆ្នាំនេះ។
កូវីដ១៩ បានកាត់ផ្តាច់ចំណូលរបស់ហ្វារ ពីការសម្តែងសិល្បៈសៀកទាំងស្រុងក្នុងឆ្នាំ២០២០ ហើយការសម្តែងសៀកនៅទីក្រុងភ្នំពេញរបស់យើងនាពេលថ្មីៗនេះ ក៏ត្រូវបានបិទដោយសារតែការរាតត្បាតជំងឺកូវីត១៩ដែលជាមូលហេតុធ្វើឱ្យ សាលារបស់យើងខ្វះថវិកាចំនួន ២៥០.០០០ ដុល្លាអាមេរិច សម្រាប់ឆ្នាំ២០២១នេះ។
ការបាត់បង់ថវិការទាំងនេះ បានធ្វើឱ្យសមាគមហ្វារ ស្ថិតក្នុងស្ថានភាពអាសន្នដែលប្រឈមនឹងការផ្អាកកម្មវិធីអប់រំ និងការហាត់រៀនសិល្បៈផ្សេងៗទៀត ដែលអាចធ្វើឱ្យជីវិតប្រជាជនកម្ពុជារាប់រយនាក់បាត់បង់ក្តីសង្ឃឹម។ សមាគមហ្វារ បានបញ្ឈប់កម្មវិធីមួយចំនួន និងកាត់បន្ថយប្រាក់ខែដោយស្ម័គ្រចិត្តពីបុគ្គលិក ដែលជាហេតុធ្វើឲ្យយើងពេលនេះចាប់ផ្តើមស្វែងរកគំនិតថ្មីៗដើម្បីគៀងគរថវិកា សម្រាប់គ្រាអាសន្ននាពេលខាងមុខ។ ការសម្ដែងសៀករយៈពេលវែងជាងគេបំផុតនេះ ជាការផ្តួតផ្តើមថ្មីរបស់យើង ហើយក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដោយហ្គីនណេសដែរ។
សមាគមហ្វារ សូមអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ដែលអាចមកទស្សនាការសម្តែងសៀក នៅបាត់ដំបងនាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីក្លាយជាទស្សនិកជនគាំទ្រដល់សិល្បកររបស់យើង។ យើងនឹងធ្វើការអនុវត្ត វិធានការពារការរាតត្បាតជំងឺកូវីដ១៩ យ៉ាងម៉ឹងម៉ាត់ ដោយតម្រូវអ្នកចូលរួមពាក់ម៉ាស និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ។ ការបំបែកកំណត់ត្រាពិភពលោកនេះ តម្រូវឱ្យមានអ្នកទស្សនា យ៉ាងតិច៥០នាក់។ហេតុនេះហើយអ្នកទស្សនាទាំងអស់ នឹងក្លាយទៅជាចំណែកមួយ នៃការបំបែកកំណត់ត្រាពិភពលោកហើយនឹងទទួលបានប័ណ្ណសរសើរពីយើងផងដែរ។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីចូលរួមជាមួយយើង អ្នកអាចតាមដានគេហទំព័រ Facebook របស់យើងបាន។
សម្រាប់អ្នកដែលមិនអាចមកទស្សនាការសម្ដែងផ្ទាល់នៅខេត្តបាត់ដំបងបាន អ្នកក៏អាចចូលរួមទស្សនា តាមរយៈប្រព័ន្ធអ៊ីនធឺណេតបានដែរ។ អ្នកអាចទស្សនា ២៤ម៉ោងបានដូចគ្នា នៅលើគណនី YouTube ឬអ្នកអាចចុះឈ្មោះចូលរួម កម្មវិធីគៀងគរថវិការយៈពេល១ម៉ោងដែលមានតំណនៅទីនេះ។
កម្មវិធីរៃអង្គាសថវិកា នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០៧ មីនា នាម៉ោង១០ព្រឹក នឹងម៉ោង ៨យប់ ម៉ោងក្នុងប្រទេសកម្ពុជា។ ដូច្នេះ អ្នកទាំងអស់គ្នានឹងអាចទស្សនាផ្នែកមួយនៃការសម្តែងសៀក ដែលផ្សាយចេញពីខេត្តបាត់ដំបង ហើយក៏អាចចូលរួមកម្មវិធីរៃអង្គាសថវិកា ដ៏សប្បាយរីករាយនេះ ជាមួយយើងដូចគ្នា។ ខាងក្រោមនេះ ជាបីជំហានងាយៗដែលអ្នកអាចចូលរួមជាមួយយើងបាន៖
ជំហានទី១៖ ចូលរួមចុះឈ្មោះនៅទីនេះ៖ www.bit.ly/pharegala21
ជំហានទី២៖ ចូលរួមជាមួយយើងនៅថ្ងៃទី០៧ មីនា តាមប្រព័ន្ធអ៊ីនធឺណេត។
ជំហានទី៣៖ អ្នកនឹងទទួលបានភាពរីករាយកំសាន្ដ ជាមួយការសម្តែងសៀក បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក និងការចូលរួមរៃអង្គាសថវិកាសម្រាប់សមាគមហ្វារ។
សម្រាប់លោកអ្នក ដែលចូលរួមកម្មវិធីរៃអង្គាសថវិកាអ៊នឡាញរបស់យើងនឹងមានឱកាសទស្សនាផ្នែកខ្លះនៃការសម្តែងសៀក ព្រមទាំងបានដឹងបន្ថែម អំពីរឿងរ៉ាងដ៏អស្ចារ្យជាច្រើនទៀតរបស់សមាគមហ្វារ តាមរយៈវីដេអូ និងការសម្ភាសន៍ជាមួយនឹងសិល្បៈករយើង។ អ្នកចូលរួម ក៏នឹងមានឱកាសទទួលរង្វាន់ពីកម្មវិធីរៃអង្គាសថវិកាអ៊នឡាញរបស់យើងផងដែរ។
«វាជាកម្មវិធីដ៏សំខាន់ខ្លាំងណាស់ ដែលជាប្រវត្តិសាស្ត្ររបស់សមាគមហ្វារក្នុងរយៈពេល២៧ឆ្នាំកន្លងមក» ប្រសាសន៍របស់លោក អូស្មាន ខាវ៉ាចានាយកប្រតិបត្តិសមាគមហ្វារពន្លឺសិល្បៈ។ «ចំណុចសំខាន់ទី១ នោះគឺការបំបែកកំណត់ត្រាពិភពលោក ដែលនឹងធ្វើឱ្យសិល្បៈ នៃភាពច្នៃប្រឌិត និងវប្បធម៌របស់កម្ពុជា ទទួលបានភាពល្បីល្បាញពាសពេញ ពិភពលោក។ចំណុចសំខាន់ទី២ យើងមានឱកាសរៃអង្គាសថវិកាអ៊នឡាញ ដើម្បីជួយយើងឱ្យហែលឆ្លងផុតពីការរងគ្រោះដោយកូវីដ១៩ និងបន្តផ្តល់ប្រព័ន្ធអប់រំនិងកម្មវិធីសិល្បៈ ដល់កុមារដែលងាយរងគ្រោះនៅកម្ពុជា។»
ប្រសិនជាសមាគមហ្វារទទួលបានជោគជ័យ ប្រទេសកម្ពុជាក៏នឹងទទួលបានកំណត់ត្រាពិភពលោកទី១០ ហើយជាកំណត់ត្រាថ្មីមួយទៀតរបស់កម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ កំណត់ត្រាដែលកម្ពុជាទទួលបានរួមមាន ការត្បាញក្រម៉ាវែងបំផុត នំអន្សមធំបំផុត ស្តេចដែលមានតួនាទីច្រើនបំផុត អក្ខរក្រមវែងជាងគេបំផុតនៅលើពិភពលោក និងមួយទៀតដែលសំខាន់ជាងគេនោះ គឺជាសំណង់សាសនាធំជាងគេនៅប្រាសាទអង្គរវត្ត។ ហ្គីណេស បានកំណត់គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការបំបែកកំណត់ត្រារួមមាន៖
១) ការសម្តែងត្រូវតែមានរយៈពេល ២៤ ម៉ោង និង១នាទី
២) អ្នកសម្ដែងទាំងអស់ត្រូវតែមានស្តង់ដាវិជ្ជាជីវៈ និងត្រូវតែទទួលបានប្រាក់បៀរវត្តិ៍
៣) ការសម្តែងត្រូវតែផ្លាស់ប្តូរ និងមិនធ្វើម្តងទៀតដដែលៗ
៤) សាក្សីឯករាជ្យ ត្រូវតែមានវត្តមានក្នុងកម្មវិធីទាំងមូល និង
៥) ត្រូវមានទស្សនិកជនយ៉ាងហោចណាស់ចំនួន ៥០ នាក់គ្រប់ពេលវេលា។
អ្នកចូលរួមអាចចុះឈ្មោះបាននៅទីនេះ និងអាចស្វែងយល់ពត៌មានបន្ថែមអំពីព្រឹត្តិការណ៍នៅគេហទំព័រ @PHARE into the future on Facebook ឬនៅលើ ប្លក់ ឬតាមរយៈអ៊ីម៉ែលរបស់យើងgala@phareps.org
រូបភាពសម្រាប់ផ្សព្វផ្សាយបន្ដនៅទីនេះ!
វីដេអូអំពាវនាវនៅទីនេះ!
សម្រាប់ការស្នើរសុំផ្សេងៗសូមទាក់ទង៖
ម៉រហ្គាន ដារ៉ាស្ស
អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង
+855 96 216 7224 | morgane.d@phareps.org