ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាជាប្រទេសដែលមាន អាកាសយានិកស្ត្រីច្រើនបំផុតលើពិភពលោក

ចែករំលែក៖

ស្ត្រីឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ដោយសារតែស្ត្រីឥណ្ឌាទទួលបានជោគជ័យក្នុងវិស័យអាកាសចរណ៍។
មានប្រសាសន៍នៅក្នុងទិវានារីអន្តរជាតិ ៨មីនា រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Hardeep Singh Puri បានបញ្ជាក់ថា ឥណ្ឌាជាប្រទេសឈរលំដាប់ទី១ពីចំនួនអាកាសយានិកស្ត្រីច្រើនជាងគេបំផុតលើពិភពលោក។ បណ្តាក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់អាកាសយានិកស្ត្រី ដល់ទៅ១២,៤% គឺខ្ពស់ជាងចំនួនមធ្យមនៅលើពិភពលោកដែលមានស្ត្រីតែ ៥,៤%ប៉ុណ្ណោះ ធ្វើជាអាកាសយានិក។
ក្រុមហ៊ុនអាកាសចរណ៍ Air india មានស្ត្រីដល់ទៅ៥០៧នាក់ធ្វើការនៅក្នុងទីបញ្ជាការហោះហើរ ។ ក្រុមហ៊ុន Air India ជាក្រុមហ៊ុនរបស់រដ្ឋ មានជើងហើរទូទាំងពិភពលោក ។ ក្រុមហ៊ុននេះមានស្ត្រីជាអាកាសយានិក ដល់ទៅ២១០ នាក់ ក្នុងនោះមាន ស្ត្រីជាប្រធានការហោះហើរ បញ្ជាយន្តហោះដោយផ្ទាល់មានដល់ទៅ ១០៣នាក់។
តម្លាភាពភេទ បានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យជាច្រើននៅប្រទេសឥណ្ឌា ក្នុងនោះមានវិស័យអាកាសចរណ៍ជាដើម ។ ក្នុងប្រវត្តិសាស្ត្រ ស្ត្រីឥណ្ឌាទទួលបានជោគជ័យក្នុងវិស័យជាច្រើន និងបន្សល់ទុកនូវស្នាដៃជាច្រើន ពិសេសនៅក្នុងការសង្គ្រោះប្រឆាំងកូវីដ-១៩។
ចំណុចដែលចាប់អារម្មណ៍បំផុត គឺនៅខែមករាឆ្នាំ២០២១ សមាជិកហោះហើរ៤រូបដែលជាស្ត្រីនៃ អាកាសចរណ៍ Air India បានហោះហើរផ្លូវវែងបំផុត គឺពី San Francisco អាមេរិក មកកាន់ Bengaluru ប្រទេសឥណ្ឌា ដែលមានប្រវែងផ្លូវ ដល់ទៅ១៦០០០ គីឡូម៉ែត្រ ៕ ដោយ ៖ធីរីណា

រូបភាព៖hindustantimes


ចែករំលែក៖