កីឡាករវាយតឺន្នីសឆ្នើម Novak Djokovic បានប្រឹងប្រែងដើម្បីបំបែកឯតទគ្គកម្មរបស់លោក Roger Federer រយៈពេល៣១០សប្តាហ៍ឡើងជាប់ចំណាត់ថ្នាក់លេខ១ពិភពលោកវិញ។
កីឡាករឆ្នើមសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មកាលពីថ្ងៃអង្គារដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រវត្តិ៤៨ឆ្នាំនៃចំណាត់ថ្នាក់ ATP។ គាត់បានប្រាប់ BBC World Service ថា “គ្រួសារខ្ញុំបានគាំទ្រខ្ញុំមួយថ្ងៃហើយ”។
Djokovic បានឈ្នះពានរង្វាន់ Grand Slam លើកទី១៨របស់គាត់ និងពានរង្វាន់Australian Open លើកទី៩របស់គាត់នៅទីក្រុង Melbourne កាលពីខែមុន។
កីឡាកររូបនេះបានលេងជាប់គ្នាយូរជាងគេបំផុតគឺ១២២សប្តាហ៍នៅចន្លោះខែកក្កដា ឆ្នាំ២០១៤ និងខែវិច្ឆិកា ឆ្នាំ២០១៦ បានសម្តែងការគោរពដល់កីឡាករវ័យ៣៩ឆ្នាំ Roger Federer ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធី Qatar Open នៅសប្តាហ៍នេះដែលជាការប្រកួតលើកដំបូងរបស់គេចាប់តាំងពីព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២០ ។
Djokovic បាននិយាយថា “អ្វីដែល Roger Federer កំពុងធ្វើនៅអាយុរបស់គាត់គឺជាអ្វីមួយដែលជំរុញលើកទឹកចិត្តខ្ញុំ និងកីឡាករវាយតឺន្នីសជាច្រើនទៀត ហើយវាពិតជាអស្ចារ្យណាស់ដែលបានឃើញគាត់ត្រឡប់មកវិញ” ។
ជ័យជម្នះ Australian Open របស់កីឡាករស៊ែប៊ីរូបនេះបានធ្វើឲ្យរូបគេឈ្នះតែពីរលើកគត់នៅពីក្រោយអ្នកកាន់កំណត់ត្រាឯកត្តជនផ្នែកបុរសនៃកម្មវិធី Grand Slam គឺកីឡាករ Federer និង Rafael Nadal ៕
ដោយ៖ភារៈ