ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តលើកពេលសវនាការ។
យោង៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការ ចុះថ្ងៃទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា, កាលពីថ្ងៃទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សាលាដំបូង និងអយ្យកាអមសាលាដំបូងរាជធនីភ្នំពេញ បានជូនដំណឹងពីការលើកពេលសវនាការ ម្តងរួចហើយ ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយសារស្ថានភាព នៃការចម្លងជំង កូរឹង-១៩ ក្នុង * ព្រឹត្តិការណ៍សហគមម៏ ២០ កុម្ភៈ”។ មកដល់ពេលនេះ “ព្រឹត្តិការណ៍សហគមថៃ្ង ២០ កុម្ភៈ មានការរីករាលដាលមិនទាន់ស្ងប់ស្ងាត់នៅឡើយ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច *បន្តលើកពេលសវនាកា” ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
អាស្រ័យហេតុនេះ សូមលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ សុខ ខេមរា