ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧

ចែករំលែក៖

ខេត្តសៀមរាប៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន ៣១៧ ខេត្តសៀមរាប ចំនួន ៣០៤ គ្រួសារ  នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយមានតំណាងយោធិនពិការ ៣០ នាក់បានចូលរួមក្នុងពិធី។

ក្នុងរបាយការណ៍  ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប បានបញ្ជាក់ពីលទ្ធផលការងាររបស់យោធិនពិការ នៅក្នុងមណ្ឌល ការអប់រំផ្សព្វផ្សាយ ពីវិធានការ ការពារ កូវីដ១៩ និង កង្វះខាតមួយ ចំនួនរួចមក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងការពារជាតិ  ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន  នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ រួមទាំងបងប្អូនយោធិនក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ ។ 

ក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកង ពល និង អង្គភាពផងដែរ ។ 

 រដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូល រួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និង រកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ    រដ្ឋលេខាធិការ ថ្លែងថា៖ ដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជា ទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់ តែប្រសើរឡើង និង ប្រទេស ជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ   

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរ គុណចំពោះបងប្អូនជាគ្រួសារយោធិនពិការ ដែលបានលះបង់ប្តីសី ក្នុងបុព្វហេតុការ ពារជាតិមាតុភូមិហើយថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ តែងតែដឹង គុណជានិច្ចចំពោះវីរភាព ដ៏អង់អាចក្លាហាន របស់បងប្អូនយោធិនពិការ ដែលបានលះបង់សាច់ឈាម  ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះហើយ សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែប យ៉ាងដើម្បីលើកស្ទួយជីវភាព រស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការ អោយកាន់តែល្អប្រសើរពីមួយ ថ្ងៃទៅមួយថ្ងៃ ។

  រដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនយោធិនពិការទាំងអស់ ត្រូវខិត ខំថែរក្សាសុខភាព និង សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី  សូមឲ្យបងប្អូនចូលរួមអនុវត្ត នូវវិធានការ ការពារ កូវីដ-១៩ 

(៣ ការពារ -ពាក់ម៉ាស -លាងដៃ -គម្លាតសុវត្ថភាពសង្គម និង គម្លាតសុវត្ថភាពបុគ្គល)

៣កុំ -កុំចូកទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល

-កុំទៅកន្លែងមនុស្សច្រើនកុះករ

-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម)។

លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះមេបញ្ជាការ  មេបញ្ជាការរង  អង្គភាព  នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧ សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និង  វិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះ ស្រាយនោះឡើយ 

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូន អង្ករ៥ តោន និង ថវិកា ចំនួន៥លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប

ប្រគេនដល់វត្ត ព្រះខ័នសែនជ័យ អង្ករ ៥០០គីឡូក្រាម ថវិកា១លានរៀល រួមទាំង ត្រីខ មី ប៊ីចេង ស្ករស ទឹកដោះ គោ។ ផ្តល់ជូនគ្រួសារ យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស,បុីចេង,ទឹកដោះគោ និង ថវិកា៣ម៉ីនរៀល ផ្តល់ជូន សិស្សានុសិស្ស ចំនួន ៦៥៧ នាក់ ក្នុង ម្នាក់ ទទួលបានថវិកា ៥ពាន់រៀល សៀវភៅ២ក្បាល និង ប៉ិច១ដើមផងដែរ៕

ដោយ៖សូរិយា


ចែករំលែក៖