ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំរំឮក ពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដូចខាងក្រោម ៖

-ផ្អាកករាល់បេសកកម្មផ្លូវការ និងចៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយ ឬឆ្លងខេត្ត
-ត្រូវចៀសវាងការជួបជុំគ្នាច្រើន ដូចជាពិធីមង្គលការ ឡើងផ្ទះ ពិធីបុណ្យផ្សេងៗ
-ត្រូវចៀសវាងទៅកន្លែងដែលមានហានិភ័យឆ្លងកូវីដ-១៩ ជាពិសេសដែលមានកន្លែងមានមនុស្សច្រើន ឬកន្លែងបិទជិត

-បន្ដប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និងពាកុំ” ឱ្យបានម៉ឺងម៉ាត់។

ទទួលបានសេចក្តីណែនាំនេះ សូម អង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖