ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបោះចោលគ្រឿងញៀនជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចពីសមត្ថកិច្ចដែលកំពុងចុះល្បាតនៅក្នុងមូលដ្ឋាន ហើយបានបោះចោលនូវកញ្ចប់បារីដែលដាក់គ្រឿងញៀនមួយចំនួនចោលទៅនឹងដី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃចន្ទ ២កើត ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយកើតហេតុសមត្ថកិច្ចបានរើសយកកញ្ចប់បារីខាងលើឆែកឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៣៧កញ្ចប់ (ធំចំនួន១កញ្ចប់ មធ្យមចំនួន៦កញ្ចប់ និងតូច៣០កញ្ចប់)។
សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យ​កំពុងជិះម៉តូម៉ាក Let’s ពណ៌ខៀវលាយស មិនចាំស្លាកលេខ
ស្លៀកខោពណ៌​ខ្មៅ​ ពាក់អាវយឺត​ដៃវែង​ ពណ៌ខ្មៅ​ និងពាក់ម៉ាស់​ពណ៌តៃតង​ រួចក៏ហៅធ្វើការត្រួតពិនិត្យ តែភ្លាមនោះជនសង្ស័យបានបើកម៉ូតូរត់ ហើយក៏បានបោះគ្រឿងញៀនចោលទៅលើដី។​
ចំពោះ​ វត្ថុតាងខាងលេីបានយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកស្អាងដេីម្បីអនុវត្តនីតិវិធី​ ៕

ដោយ៖ស សម


ចែករំលែក៖