ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង ជម្រាបមកលោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង- ស្រុក – លោក លោកស្រី មេឃុំ ចៅសង្កាត់ ។
កម្មវត្ថុ, ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំបែបសាសនានានា ក្នុង ភូមិសាស្ត្រខេត្តព្រៃវែង ។
យោង ,ស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវ៥-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” ។
តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន លោក លោកស្រីអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ជ្រាបថា ដោយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនជា លំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនេះ រដ្ឋបាលខេត្តព្រៃវែង សង្កេតឃើញថានៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនមួយចំនួនទៀតធ្វេសប្រហែល មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធាន ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ *៣កុំ និង៣ការពារ” ។ កត្តាទាំងនេះ បានបង្កជាហានិភ័យខ្ពស់ ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ ដល់ លោក លោកស្រីអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ដូចខាងក្រោម៖
១-ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ។
២-ត្រូវធ្វើការណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្លាកពិធីដែលមានការប្រមូលផ្ដុំមនុស្សច្រើន ។
៣-ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានចំពោះជនណាដែលបំពានការណែនាំ និងមិនសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
៤-ក្នុងករណីប្រសិនបើព្រឹត្តិការណ៍ “២០កុម្ភ: នៅតែបន្តកើនឡើងនោះ ការផ្អាកជាបណ្តោះ អាសន្ននូវការរៀបចំពិធីមង្គលការ ពិធី បុណ្យទានតាមបែបសាសនានានា នៅតែបន្តរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងសារជាថ្មីឡើងវិញ ។
ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ សូមលោក លោកស្រី អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើពុំមានការ ចាំបាច់(ដើម្បីសហគមន៍ ដើម្បីខ្លួនយើង) និងត្រូវអនុវត្តនូវវិធានការ “៣កុំ និង៣ការពារ”។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ត្រូវ អនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសដើម្បីកាត់ផ្តាច់នូវខ្សែចម្លងក្នុងសហគមន៍ ។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ ៕
ដោយ៖សុខ ខេមរា