ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បេីតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងកូវីដ១៩ទាំង១០៥នាក់ រួមមាន៖ ជនជាតិខ្មែរ៣៥នាក់, ជនជាតិចិន៥០នាក់, ជនជាតិវៀតណាម ១១នាក់, ជនជាតិថៃ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ចំណែកទីតាំងដែលបានរកឃើញរួមមាន៖ រាជធានីភ្នំពេញ ២៩នាក់, ខេត្តកណ្ដាល ៦៤នាក់, ខេត្តព្រះសីហនុ ៨នាក់, ខេត្តកោះកុង ៣នាក់ និងខេត្តព្រៃវែងម្នាក់។
បេីគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១៤៣០ នាក់
– អ្នកជាសះស្បើយ= ៨១៨ នាក់
– អ្នកកំពុងព្យាបាល= ៦០៩ នាក់
– អ្នកស្លាប់= ០១ នាក់៕ដោយ៖ស តារា