ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម និងសមាជិកគ្រួសារសរុប១០ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តារាកំប្លែង និងចម្រៀងលោក សុខ មេសា ហៅនាយចឺម និងក្រុមគ្រួសារ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តទៅធ្វើចត្តាឡីស័កនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺហើយដើម្បីតាមដានពិនិត្យសុខភាព។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោក និងសមាជិកគ្រួសារសរុប១០នាក់បានមកទាំងអស់គ្នា ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័កនៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។ ទោះជាយ៉ាងណាលោក បញ្ជាក់ថា សមាជិកក្រុមគ្រួសារមិនមានអ្នកណាម្នាក់លេចចេញរោគសញ្ញាសង្ស័យថាកើតជំងឺកូវីដ-១៩នេះនៅឡើយ ហើយក៏ខកខានក្នុងការជួបជាមួយអ្នកនាងស្រីអុីតអស់រយៈពេលជាយូរមកហើយដែរ។ការដឹកតាមរថយន្តរបស់មន្ទីរពេទ្យក្រុងច្បារមននេះត្រូវបានធ្វើឡើងក្រោយពីម្តាយមីងរបស់លោក គឺអ្នកនាង សេន ចិន្តា ហៅស្រីអុីត រកឃឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ទោះជាយ៉ាងណាលោក និងក្រុមគ្រួសារត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នានិងអ្នកនៅជុំវិញ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖