ភ្នំពេញ៖ ដោយសារតែជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានប្រកាសបិទហាងនិងទីកន្លែងជួបជុំដេីម្បីទប់ស្តាត់កុំឲ្យជំងឺដ៏កាចសាហាវឆ្លងរាលដាល បែរជាទីតាំងកោសជប់មួយកន្លែងនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលួចបេីករង់ចាំទទួលភ្ញៀវដដែល ទេីបកម្លាំងអាជ្ញាធរចុះបិទនិងឃាត់ខ្លួនមនុស្សចំនួន៦នាក់យកទៅសាកសួរ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១។
ស្ត្រីដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះប៊ន ចាន់យ៉ា ភេទស្រីអាយុ២០ឆ្នាំ មុខរបរកោសជប់។ទី២-ឈ្មោះហ៊ន ដាលីន ភេទស្រីអាយុ២២ឆ្នាំ មុខរបរកោសជប់។ ទី៣-ឈ្មោះយឹម ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកោសជប់។ ទី៤-ឈ្មោះមឿន ស៊ីណា ភេទស្រីអាយុ២៤ឆ្នាំ មុខរបរ កោសជប់។ អ្នកទាំង៤ស្នាក់នៅទីតាំងកេីតហេតុ។ទី៥-ឈ្មោះឡង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៦-ឈ្មោះ មឿន សុម៉ុន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
តាមឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជានោះទើបរាជរដ្ឋាភិបាលបានប្រកាសបិទការជួបជុំ កម្មវិធីផ្សេងៗ និងហាង ក្លិបកម្សាន្តជាដេីម ដេីម្បីចូលរួមទប់ស្តាត់ការឆ្លង ។ តែបែរជាទីតាំងខាងលេីមិនស្តាប់ការណែនាំនៅតែលួចបេីកដដែលទេីបអាជ្ញាធរចុះទៅបិទទីតាំងខាងលេីនិងឃាត់ខ្លួនស្ត្រីរកសុីកោសជប់ចំនួន៦នាក់យកទៅសួរនាំនិងធ្វេីកិច្ចសន្យាអប់រំ៕
ដោយ៖សុខាសែនជ័យ